ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តកំពត ចេញសេចក្តីជូនដំណឹង ស្តីពីការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 67
រដ្ឋបាលខេត្តកំពត ចេញសេចក្តីជូនដំណឹង ស្តីពីការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ រដ្ឋបាលខេត្តកំពត ចេញសេចក្តីជូនដំណឹង ស្តីពីការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ

គណៈកម្មការធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានជូនដំណឹងថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់។ តាមស្ថានភាពអាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ជាពិសេសនៅតំបន់ទំនប់វារីអគ្គីសនីកំចាយ ទឹកក្នុងអាងទំនប់ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨ៈ០០ នាទីព្រឹក ទឹកមានកម្ពស់ ១៤៧.៥៩ ម៉ែត្រ ទឹកហូរចូលអាងមានចំនួន ១.០៨៨.៥ ម៉ែត្រ/វិនាទី ។

ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គីសនីកំចាយ បានធ្វើការបើកទ្វារទឹកចំនួន០៣ កម្ពស់២ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់ និងលំហូរចេញមានចំនួន៧៨៣.៩ម៉ែត្រ/វិនាទី។ ដូច្នេះស្ថានភាពទឹកព្រែកនឹងមានកម្ពស់លើសពីធម្មតា ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន។

អត្ថបទទាក់ទង