ខ្មែរប៉ុស្ដិ៍ Close

នៅព្រឹកនេះ វ៉ាក់សាំង Pfizer ដែលជាជំនួយរបស់អូស្រ្តាលី ចំនួនជិត២០ម៉ឺនដូសទៀត ត្រូវបានប្រគល់ជូនកម្ពុជា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 117
នៅព្រឹកនេះ វ៉ាក់សាំង Pfizer ដែលជាជំនួយរបស់អូស្រ្តាលី ចំនួនជិត២០ម៉ឺនដូសទៀត ត្រូវបានប្រគល់ជូនកម្ពុជា នៅព្រឹកនេះ វ៉ាក់សាំង Pfizer ដែលជាជំនួយរបស់អូស្រ្តាលី ចំនួនជិត២០ម៉ឺនដូសទៀត ត្រូវបានប្រគល់ជូនកម្ពុជា

វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា ព្រមទាំងបានប្រគល់ជូនកម្ពុជារួចរាល់ហើយ ដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា អញ្ជើញប្រគល់ និងទទួលនូវជំនួយវ៉ាក់សាំងនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលី បានបញ្ជាក់ថា ការប្រគល់ប្រគល់ជូនវ៉ាក់សាំងនៅពេលនេះ គឺជាការបន្ថែមទៅលើជំនួយ វ៉ាក់សាំង Pfizer-BioNtech ចំនួន២,៣៥ដូស ទូបង្កកត្រជាក់ និងទូបង្កកត្រជាក់បំផុត សរុបទាំងអស់ចំនួន១៣៣គ្រឿង និងគ្រឿងបរិក្ខាចាំបាច់ផ្សេងៗទៀត ដែលជាជំនួយទ្វេភាគីរបស់ប្រទេសអូស្រ្តាលី។ ជំនួយទាំងនេះគឺជាផ្នែកមួយនៃជំនួយអូស្រ្តាលី ដែលមានថវិកាចំនួន៣៥,៧លានដុល្លារអូស្រ្តាលី ដែលជាការប្តេជ្ញាចិត្តគ្រប់ជំហានទាំងអស់ ឆ្ពោះទៅរកយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសមភាពនៅកម្ពុជា។ កាលពីខែធ្នូ ឆ្នាំ២០២១ អូស្ត្រាលី ក៏បានផ្តល់ជំនួយវ៉ាក់សាំង Pfizer ចំនួន ២.៣៥លានដូសផងដែរ។

កម្ពុជាកំពុងទទួលបានជោគជ័យខ្ពស់លើការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩។ បើទោះបីទទួលបានជោគជ័យយ៉ាងណាក្តី តែរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ ការងារអាទិភាពក្នុងការប្រយុទ្ធប្រឆាំងនេះ គឺការបន្តផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តស្វះស្វែងរកវ៉ាក់សាំងទុកក្នុងឃ្លាំង ហើយប្រកាសជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវការការពារសុខភាពប្រជាពលរដ្ឋពីមេរោគកូវីដ-១៩។

លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា មកដល់ពេលនេះទាំងជំនួយ និងការបញ្ជាទិញ កម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបជិត ៥៣លានដូស។ ក្នុងនោះនៅសល់ក្នុងឃ្លាំងប្រមាណជា ៨លានដូស។ បើតាមលោកស្រី យក់ សម្បត្តិ នៅមានវ៉ាក់សាំងសរុបប្រមាណ ២០លានដូសទៀត ដែលជាជំនួយ និងជាការបញ្ជាទិញ មិនទាន់បានដឹកមកប្រទេសកម្ពុជានៅឡើយ៕

អត្ថបទទាក់ទង