ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបើកគណនីដើម្បីសាធារណជនទូទៅអាចចូលរួមឧបត្ថម្ភក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 51
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបើកគណនីដើម្បីសាធារណជនទូទៅអាចចូលរួមឧបត្ថម្ភក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបើកគណនីដើម្បីសាធារណជនទូទៅអាចចូលរួមឧបត្ថម្ភក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឱ្យបើកគណនីធនាគារ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដើម្បីសាធារណជនទូទៅអាចចូលរួមឧបត្ថម្ភក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ មានការឧបត្ថម្ភពីសំណាក់លោកឧកញ៉ា អ្នកឧកញ៉ា និងអ្នកមានល្បីៗឈ្មោះ បានប្រមាណជិត ១៥លានដុល្លារអាមេរិកហើយដើម្បីចូលរួមដោះស្រាយបញ្ហាមីននៅកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា យើងមិនទាន់បានបង្កើតគណនីធនាគារសម្រាប់ប្រជាពលរដ្ឋទូទៅបានចូលរួមឧបត្ថម្ភដោយផ្ទាល់ទៅតាមលទ្ធភាពនោះឡើយ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សោកនាដកម្មនៅលើទឹកដីកម្ពុជាយើង គឺកើតឡើងដោយសារសង្រ្គាម និងគ្រាប់មីនដែលបន្សល់ទុកពីសម័យសង្រ្គាម ដែលយើងត្រូវតែធានាឱ្យបានថា នៅឆ្នាំ២០២៥ បញ្ហាគ្រាប់មីននឹងត្រូវបានបញ្ចប់ជាស្ថាពរ ៕

អត្ថបទទាក់ទង