ខ្មែរប៉ុស្ដិ៍ Close

កូនស្រីលោក​ កឹម សុខា ៖ ក្រុមលោក ​សម រង្ស៊ី ​ខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ ទើបឈានដល់ការ​ចែកផ្លូវគ្នាជាស្ថាពរ​​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 131
កូនស្រីលោក​ កឹម សុខា ៖ ក្រុមលោក ​សម រង្ស៊ី ​ខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ ទើបឈានដល់ការ​ចែកផ្លូវគ្នាជាស្ថាពរ​​ កូនស្រីលោក​ កឹម សុខា ៖ ក្រុមលោក ​សម រង្ស៊ី ​ខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ ទើបឈានដល់ការ​ចែកផ្លូវគ្នាជាស្ថាពរ​​

សម្ព័ន្ធភាពរវាងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលគេតែងនិយាយ “សម រង្ស៊ី កឹមសុខា ជាមនុស្សតែមួយ” នោះ បានឈានដល់ផ្លូវបំបែកហើយ។ នេះបើយោងតាមការអះអាង របស់លោក កឹម សុខា នៅក្នុងសវនាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ​មិថុនាកន្លងទៅថ្មីៗនេះ។ ប៉ុន្តែបើផ្អែកទៅ​តាមទស្សនៈ ក៏ដូចជាការលើកឡើង របស់កូន​ស្រី​លោក កឹម សុខា ថា សម្ព័ន្ធភាពនេះ​បែកបាក់ជាស្ថាពរ ដោយសារតែក្រុម​លោក សម រង្ស៊ី ខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ និងមើលងាយអ្នកគាំទ្រ។

កញ្ញា កឹម មនោវិទ្យា ដែលគេស្គាល់ថា ជាកូនស្រី​របស់លោក កឹម សុខា បាន​លើក​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់ខ្លួនយ៉ាងដូច្នេះថា «ក្រុមសម រង្សី៖ លោកអ្នកខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ មើលងាយអ្នកគាំទ្រខ្លួន ដោយមិនទទួលថា ខ្លួនជាអ្នកបោះ​បង់ វាយប្រហា ព្យាយាមកំចាត់ និងដើរចេញពីលោក កឹម សុខា ដោយភាពឈ្នានិសគិតខ្លី។ យើងហ៊ានរិះគន់លោកអ្នកជាចំហ យើង​ហ៊ានបង្ហាញកំហុសលោកអ្នក យើងមាន​សច្ចភាព យើងហ៊ាននិយាយ និងទទួលការពិត។ ការ​​ដែល​លោកអ្នក​គ្មានសច្ចភាពនេះ​ហើយ ដែល​​ធ្វើអោយ​​យើង​ចែកផ្លូវគ្នាជាស្ថាពរ»។

បើតាមលោក មុត ចន្ថា ដែល​ជាមនុស្ស​ជំនិតរបស់លោក កឹម សុខា អះអាងថា លោក សម រង្ស៉ី ​ក្បត់សម្ព័ន្ធភាពនយោបាយ និងដៃគូនយោបាយជាមួយ​​លោក កឹម សុខា តាំងតែមួយថ្ងៃបន្ទាប់ពី​ការចាប់ខ្លួនលោក កឹម សុខា នាយប់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧មកម្លេះ ដែលទង្វើ​នេះ មាន​ ១៥​ចំណុច​រួមមាន៖ ​

ទី១, លោក សម រង្ស៉ី បានប្រមាថលោក កឹម សុខា ថា ជាប់គុកសប្បនិម្មិត្ត ជាប់គុកក្លែងក្លាយ ជាប់គុកឥតប្រយោជន៍។

ទី២, ​ជាន់ឈ្លីប្រមាថលោក កឹម សុខា ដោយយកសេរីភាពទៅធ្វើជាល្បែងភ្នាល់លេងសើច​។ ​

ទី៣, ​បង្កើតចលនាសង្រ្គោះជាតិ ដែលត្រូវបានរាជរដ្ឋាភិបាល ប្រកាសចាត់ទុកជា “ចលនាឧទ្ទាមក្រៅច្បាប់​” ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។ ​

ទី៤, ​ដណ្តើមអំណាចចូលកាន់កាប់គណៈកម្មការចំពោះកិច្ច របស់អតតីគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស។​

ទី៥, លោក សម រង្ស៉ី ​បង្កើតក្រុមឆ្កែញីកាច និងក្រុមលាបពណ៌ ឬហៅថា “ក្រុមថ្នាំលាប U90” ដើម្បីវាយប្រហារ ប្រមាថ ចោទ និងលាបពណ៌លោក កឹម សុខា។​

ទី៦,​ ​បានដឹកនាំធ្វើបក្សប្រហារ ដោយរំលោភលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និងច្បាប់ ស្តីពី គណបក្សនយោបាយ។ ​

ទី៧, ​រៀបចំផែនការ ៩ វិច្ឆិកា ២០១៩ ​ដោយមានចេតនាភ្ជាប់ផែនការខុសច្បាប់នេះ ជាមួយលោក កឹម សុខា។ ​

ទី៨, ​ប្រកាសផែនការវិលត្រឡប់លើកទី ២ និងរៀបចំផែនការស៊ីនំបញ្ចុកនៅមូលដ្ឋាន ហើយនៅពេលជាមួយគ្នា បានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បង្វែរកាណុងកាំភ្លើងប្រឆាំងផ្តួលរំលំរាជរដ្ឋាភិបាល នៅខែសីហា ឆ្នាំ ២០២០។​

ទី៩, ​បង្កើតពាក្យស្លោក “សម រង្ស៉ី-កឹម សុខា គឺជាមនុស្សតែមួយ” ដោយអត្តនោមតិ ក្នុងចេតនាភ្ជាប់លោក កឹម សុខា ជាមួយសកម្មភាពខុសច្បាប់របស់ខ្លួន​។

​ទី១០, ​ប្រមាថ​អង្គព្រះមហាក្សត្រ។ ទី១១, ​បន្តលាបពណ៌ និងប្រមាថ​សម្តេច ហ៊ុន សែន និងក្រុមគ្រួសារ ដើម្បីអូស​លោក កឹម សុខា ឲ្យធ្លាក់ចូលក្នុងជម្លោះដោយអសីលធម៌ និងអគុណធម៌របស់ខ្លួន​។ ទី១២, ​ដឹកនាំបញ្ជាបក្សភ្លើងទៀនដោយផ្ទាល់ និងប្រយោល រួមទាំងឃោសនា និងកៀរគរថវិកាជួយទ្រទ្រង់ដល់ប្រតិបត្តិការ​។​ ទី១៣, ​ក្រោយការបោះឆ្នោតឃុំ-សង្កាត់រួច​ មើលឃើញលទ្ធផល​ បានវាយប្រហារលោក កឹម សុខា​។ ទី១៤, ប្រព្រឹត្តិទង្វើអសីលធម៌ និងអំពើក្បត់ទាំងភ្នែកស្រស់ ខណ​ដែល​លោក កឹម សុខា ​មិនទៅបោះឆ្នោត​ឲ្យបក្សភ្លើងទៀន ​ដើម្បីបញ្ចៀសការចោទប្រកាន់​​៕

អត្ថបទ៖ កោះកែវ ​​/ កម្ពុជាថ្មី

អត្ថបទទាក់ទង