ខ្មែរប៉ុស្ដិ៍ Close

    បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀន ក្នុងខេត្តព្រះសីហនុ សរុប ២១១នាក់ ចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1314
    បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀន ក្នុងខេត្តព្រះសីហនុ សរុប ២១១នាក់ ចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀន ក្នុងខេត្តព្រះសីហនុ សរុប ២១១នាក់ ចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច

    កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២២ ម្សិលមិញនេះ លោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ បានជួបសំណេះសំណាលជាមួយបេក្ខជន និងសមាជិកគ្រួសារនៃគណបក្សភ្លើងទៀនក្រុងព្រះសីហនុ និងស្រុកព្រៃនប់ សរុបចំនួន ២១១នាក់ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

    នៅក្នុងឱកាសនោះ លោក គួច ចំរើន បានស្វាមគន៍យ៉ាងកក់ក្តៅ ចំពោះបេក្ខជនពេញសិទ្ធិ បេក្ខជនបម្រុង ភ្នាក់ងារគណបក្ស និងសមាជិកគ្រួសារនៃគណបក្សភ្លើងទៀន នៅក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

    ក្នុងចំណោមសមាជិកថ្មីរបស់គណ់បក្សប្រជាជនកម្ពុជាចំនួន ២១១នាក់ នោះរួមមានដូចជា៖

    • មានបេក្ខជនពេញសិទ្ធិបក្សភ្លើងទៀន ចំនួន២២នាក់ ស្រី៦នាក់
    • បេក្ខជនបម្រុង ៤៥នាក់ ស្រី ១៣នាក់
    • ភ្នាក់ងារ គណបក្ស ៥នាក់ ស្រី ២នាក់ និង
    • សមាជិកគ្រួសារ ចំនួន ១៣៩នាក់៕