ខ្មែរប៉ុស្ដិ៍ Close

ទិដ្ឋភាព និងសោភ័ណភាពក្រុងសៀមរាប នៅទីតាំងមួយចំនួន ក្រោយការស្ថាបនាផ្លូវ៣៨ខ្សែ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 93
ទិដ្ឋភាព និងសោភ័ណភាពក្រុងសៀមរាប នៅទីតាំងមួយចំនួន ក្រោយការស្ថាបនាផ្លូវ៣៨ខ្សែ ទិដ្ឋភាព និងសោភ័ណភាពក្រុងសៀមរាប នៅទីតាំងមួយចំនួន ក្រោយការស្ថាបនាផ្លូវ៣៨ខ្សែ

បន្ទាប់ពីសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ ប្រវែង ១០៦,៤២៤គីឡូម៉ែត្រ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលនេះផ្លូវទាំង ៣៨ខ្សែបានសាងសង់ បំពាក់ភ្លើងបំភ្លឺ កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចរណ៍រួចរាល់១០០% ដោយចំណាយថវិកាសរុបប្រមាណ ១៦០លានដុល្លារ ហើយត្រៀមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខ។

ក្រោយពីសាងសង់រួចរាល់ ក្រុមការងារបានសម្អាតបរិស្ថាន រៀបចំតុបតែង កែលម្អបន្ថែមទៀតក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដើម្បីជាភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ក៏ដូចជាថ្ងៃសំរាកនានាផងដែរ។

ផ្លូវទាំងនេះ គឺជាសរសៃឈាមដ៏រស់រវេីកក្នុងការបង្កេីនសេដ្ឋកិច្ចជាតិ​ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារក្នុងការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយចំណែកទៀតផងដែរ​។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំង៣៨ខ្សែ ក៏ដូចជាសាធារណជនទាំងអស់ សូមចូលរួមថែរក្សាអនាម័យ សោភណ្ឌភាព ពិសេសសូមកុំយកចិញ្ចើមផ្លូវធ្វើជាចំណតដើម៕

អត្ថបទទាក់ទង