ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យម្ចាស់រថយន្តទាំងអស់ចូលបង់ពន្ធដើម្បីទទួលបានភាព អនុគ្រោះ១០%

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 56
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យម្ចាស់រថយន្តទាំងអស់ចូលបង់ពន្ធដើម្បីទទួលបានភាព អនុគ្រោះ១០% សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យម្ចាស់រថយន្តទាំងអស់ចូលបង់ពន្ធដើម្បីទទួលបានភាព អនុគ្រោះ១០%

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់រថយន្តដែលមិនទាន់បានបង់ពន្ធ មកបង់ពន្ធដើម្បីទទួលបានការអនុគ្រោះ១០% នៅមុនដំណាចឆ្នាំនេះ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» ស្ថិតនៅសង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ម្ចាស់រថយន្តទាំងអស់ដែលត្រូវបង់ពន្ធ ពុំអាចទទួលបានការអនុគ្រោះ១០%បាននោះទេ ហើយការបង់ពន្ធនេះក៏ដើម្បីនាំចំណូលថវិកាជាតិ ហើយក៏ជាការទប់ស្កាត់ដើម្បីកុំឱ្យមានការយកឡានមកជិះដោយអត់បង់ពន្ធតទៅទៀត៕

អត្ថបទទាក់ទង