ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងថ្ងៃទី ២៤ មីនា ក្រោមប្រធានបទ «វិនិយោគដើម្បីបញ្ចប់ការរាតត្បាតជំងឺរបេងគឺសង្គ្រោះជីវិត»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 53
សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងថ្ងៃទី ២៤ មីនា ក្រោមប្រធានបទ «វិនិយោគដើម្បីបញ្ចប់ការរាតត្បាតជំងឺរបេងគឺសង្គ្រោះជីវិត» សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងថ្ងៃទី ២៤ មីនា ក្រោមប្រធានបទ «វិនិយោគដើម្បីបញ្ចប់ការរាតត្បាតជំងឺរបេងគឺសង្គ្រោះជីវិត»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាតជំងឺ របេងគឺសង្គ្រោះជីវិត» (Invest to End TB. Save Lives)។

តាមរយៈសារលិខិត សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់អំពីទំហំនៃបញ្ហានិងផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គមព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។

ស្ថិតក្នុងឱកាសដ៏ប្រពៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំង ដោយកម្ពុជាយើងបានសម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកាលពី២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោកតែក្នុងរយៈពេលយ៉ាងខ្លីកម្ពុជាបានក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោកចំពោះការងារ កំចាត់ជំងឺ របេងយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «លទ្ធផលដ៏គាប់ប្រសើរនេះបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាលបាន ពង្រីកសេវាពិនិត្យនិងព្យាបាលជំងឺរបេងតាមយុទ្ធសាស្ត្រ ដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តីសុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ផងដែរនៅទូទាំងប្រទេស»។

ខាងក្រោមនេះជាខ្លឹមសារលម្អិតរបស់សម្តេចតេជោ ហ៊ុន សែន៖

អត្ថបទទាក់ទង