ខ្មែរប៉ុស្ដិ៍ Close

    យប់នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងជាង៥២ម៉ឺនដូសបន្ថែមទៀត ជាជំនួយរបស់រដ្ឋាភិបាលហុងគ្រី

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 973
    យប់នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងជាង៥២ម៉ឺនដូសបន្ថែមទៀត ជាជំនួយរបស់រដ្ឋាភិបាលហុងគ្រីសម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីនៃប្រទេសហុងគ្រី (រូបថតកាលពីឆ្នាំ ២០១៩)

    នៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន ៥២៣,១០០ដូសទៀត ដែលជំនួយរបស់រដ្ឋាភិបាលហុងគ្រី ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវបានដឹកដល់រាជធានីភ្នំពេ្ តាមយន្តហោះតួគី (TK 6266 )។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

    លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា និងភារធារីស្ថានទូតហុងគ្រី នឹងអញ្ជើញទទួលវ៉ាក់សាំងនេះ នៅព្រលានយន្តហោះ។ ចំណែកកម្មវិធីប្រគល់ទទួលវ៉ាក់សាំងផ្លូវការ នឹងប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

    គិតត្រឹមយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅទូទាំងប្រទេសសរុបចំនួន ១៤,៧៥៧,២០៥នាក់៕ Fresh News

    អត្ថបទទាក់ទង