ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតដល់និសិ្សតខ្មែរដែលត្រូវចេញទៅរៀនក្រៅប្រទេស ទទួលបានអាទិភាពក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 60
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតដល់និសិ្សតខ្មែរដែលត្រូវចេញទៅរៀនក្រៅប្រទេស ទទួលបានអាទិភាពក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតដល់និសិ្សតខ្មែរដែលត្រូវចេញទៅរៀនក្រៅប្រទេស ទទួលបានអាទិភាពក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសអនុញ្ញាតដល់និសិ្សតខ្មែរ ដែលត្រូវចេញទៅរៀនក្រៅប្រទេស ទទួលបានអាទិភាពក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីធានាសុវត្ថិភាព កុំឱ្យឆ្លងជំងឺកូវីដ-១៩ ពេលត្រឡប់ទៅបន្តការសិក្សាវិញ។

ថ្លែងក្នុងពិធីអញ្ជើញចាក់វ៉ាក់សាំង AstraZeneca លើកទី១ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល ត្រូវរៀបចំឱ្យនិសិ្សតខ្មែរដែលត្រូវចេញទៅរៀនក្រៅប្រទេស ត្រូវបានទទួលការចាក់វ៉ាក់សាំង ដោយត្រូវចុះឈ្មោះ និងពិនិត្យមើលលក្ខខណ្ឌរបស់វ៉ាក់សាំង Sinofarm ដែលក្នុងនោះក៏ត្រូវមានអាយុចន្លោះចាប់ពី១៨ ដល់៥៩ឆ្នាំផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំង Sinofarm ដល់និស្សិតទាំងនេះ ដោយសារវាមានភាពងាយស្រួល ដោយបន្ទាប់ពីចាក់ដូសទីមួយរួចហើយ គឺប្រើរយៈពេលតែ២សប្តាហ៍ទៀតប៉ុណ្ណោះ នឹងអាចចាក់ដូសទី២ ដែលវាចំណេញពេលវេលាសម្រាប់និស្សិត៕

អត្ថបទទាក់ទង