ខ្មែរប៉ុស្ដិ៍ Close

បារាំងសងសឹកអង់គ្លេសដោយក្រុងទុក ១៤ថ្ងៃលើអ្នកដំណើរដែលមកពីប្រទេសអង់គ្លេស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 55
បារាំងសងសឹកអង់គ្លេសដោយក្រុងទុក ១៤ថ្ងៃលើអ្នកដំណើរដែលមកពីប្រទេសអង់គ្លេស បារាំងសងសឹកអង់គ្លេសដោយក្រុងទុក ១៤ថ្ងៃលើអ្នកដំណើរដែលមកពីប្រទេសអង់គ្លេស

បារាំងបានចេញសេចក្ដីប្រកាសមួយថាខ្លួននឹងដាក់អ្នកដំណើរដែលទើបចូលមកប្រទេសខ្លួនតាមរយៈប្រទេសអង់គ្លេសអោយនៅដាច់ដោយឡែក ចំនួន ១៤ថ្ងៃ ដោយបញ្ច្រាសទៅនឹងសេចក្ដីប្រកាសរបស់អង់គ្លេសដែលថាខ្លួននឹងដាក់អ្នកដំណើរដែលមកពីបរទេសទាំងអស់អោយនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ ការចេញមកប្រកាសរបស់បារាំងបែបនេះគឺនៅថ្ងៃតែមួយដែលអង់គ្លេសបានចេញសេចក្ដីប្រកាសរបស់ខ្លួន។

ទោះជាយ៉ាងនេះក្ដី សេចក្ដីប្រកាសអង់គ្លេសនឹងចូលជាធរមាននៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ។ ចំណែកបារាំងវិញ បានស្នើអោយអ្នកដំណើរទាំងនោះដាក់ខ្លួនឯងអោយនៅដាច់ដោយឡែកដោយស្ម័គ្រចិត្តនៅក្នុងផ្ទះ។

វិធានការរបស់បារាំងនាពេលនេះ វាប្រៀបដូចជាការសងសឹកនៅនឹងចំណាត់ការរបស់អង់គ្លេសដូច្នោះដែរ ដោយព្រោះតែការសម្រេចចិត្តរបស់អង់គ្លេសបានដាក់ចេញដោយពុំបានពិគ្រោះយោបល់ជាមួយខ្លួនអ្វីបន្តិចសោះ។

ទោះជាយ៉ាងនេះក្ដី បារាំងបានបិទព្រំដែនរបស់ខ្លួនចាប់តាំងពីដើមខែមេសាមកម៉្លេះ ដែលអនុញ្ញាតអោយចូលតែអ្នកដែលមានការងារធ្វើនៅបារាំង ឬក៏ហេតុផលគ្រួសារ ដែលធ្វើអោយវិធានការនេះប៉ះទៅលើមនុស្សមួយភាគតូចប៉ុណ្ណោះ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២០ ទៅ ជនបរទេសរួមទាំងជនជាតិអង់គ្លេសខ្លួនឯងណាដែលចូលមកក្នុងប្រទេសអង់គ្លេសត្រូវតែបំពេញបែបបទដោយមានបញ្ជាក់ពីទីតាំងដែលខ្លួននឹងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។ ចំពោះអ្នកដែលពុំបានបំពេញបែបបទនេះនឹងត្រូវពិន័យជាប្រាក់ ១០០ផោន មិនតែប៉ុណ្ណោះ នឹងមានអ្នកចុះតាមដានស្ថានភាពធ្វើចត្តាឡីស័កដោយពុំផ្ដល់ដំណឹងជាមុនថែមទៀតផង។ ហើយអ្នកដែលល្មើសនឹងវិធានការនេះ បើចាប់បាននឹងពិន័យជាប្រាក់ ១.០០០ ផោនផងដែរ៕

អត្ថបទទាក់ទង