ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណចំពោះលោកស្រី Angelina Jolie ដែលចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និង អភិរក្សធនធានធម្មជាតិ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 107
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណចំពោះលោកស្រី Angelina Jolie ដែលចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និង អភិរក្សធនធានធម្មជាតិ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណចំពោះលោកស្រី Angelina Jolie ដែលចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និង អភិរក្សធនធានធម្មជាតិ

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងអំណរ គុណចំពោះលោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារនិង អភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងការសហការលើផ្នែកផ្សេងៗទៀត។

ការថ្លែងអំណរគុណនេះបានធ្វើឡើងក្នុងជំនួបគួរសមមួយរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Angelina Jolie នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន នៅអំឡុងលោកស្រីធ្វើទស្សនកិច្ចនៅកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ពីការបន្តកិច្ចសហការ និងការគាំទ្ររបស់ក្រសួងបរិស្ថាន ចំពោះគម្រោងអភិរក្សដែលផ្តួចផ្តើមដោយលោកស្រី Angelina Jolie៕

អត្ថបទទាក់ទង