ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាភិបាលនិងប្រជាជនឡាវ អរគុណកម្ពុជា ចំពោះការផ្តល់វ៉ាក់សាំង រថយន្ត និងបរិក្ខារផ្សេងៗទៀត ក្នុងការជួយប្រទេសឡាវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 39
រដ្ឋាភិបាលនិងប្រជាជនឡាវ អរគុណកម្ពុជា ចំពោះការផ្តល់វ៉ាក់សាំង រថយន្ត និងបរិក្ខារផ្សេងៗទៀត ក្នុងការជួយប្រទេសឡាវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋាភិបាលនិងប្រជាជនឡាវ អរគុណកម្ពុជា ចំពោះការផ្តល់វ៉ាក់សាំង រថយន្ត និងបរិក្ខារផ្សេងៗទៀត ក្នុងការជួយប្រទេសឡាវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

រដ្ឋាភិបាលនិងប្រជាជនឡាវ អរគុណកម្ពុជា ចំពោះការផ្តល់វ៉ាក់សាំង រថយន្ត និងបរិក្ខារផ្សេងៗទៀត ក្នុងការជួយប្រទេសឡាវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងទៅ។ ការសម្តែងអំណរគុណនេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អនុញ្ញាតឯកឧត្តម សាលើមសៃ ឃុំម៉ាស៊ីត រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ ចូលជួបពិភាក្សាការងារ នៅរសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នាវិមានសន្តិភាព។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់ឱ្យដឹងក្រោយបញ្ចប់ការសន្ទនាថា ឯកឧត្តម សាលើមសៃ ឃុំម៉ាស៊ីត បានគោរពជម្រាបជូនសម្តេចតេជោថា អំពីការជួបពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រកបដោយផ្លែផ្កា។ ក្នុងនោះបានឯកភាពគ្នាជំរុញ អនុវត្តន៍រាល់ការងារទាំងឡាយ ដែលថ្នាក់ដឹកនាំប្រទេសទាំង២បានឯកភាពគ្នា នាពេលកន្លងមក។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ ក៏បានគោរពជម្រាបជូនសម្តេចតេជោផងដែរថា រដ្ឋាភិបាលឡាវនិងប្រជាជនឡាវ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោនិងប្រជាជនកម្ពុជា ដែលកន្លងមកបានជួយរដ្ឋាភិបាលឡាវ និងប្រជាជនឡាវ រួមទាំងការផ្តល់វ៉ាក់សាំង ការផ្តល់រថយន្ត និងបរិក្ខារផ្សេងៗទៀត ក្នុងការជួយឱ្យឡាវប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-១៩។ ឯកឧត្តម ក៏បានសម្តែងការអបអរសាទរចំពោះរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺរាតត្បាត កូវីដ-១៩ និងបានសម្តែងការអបអរសាទរចំពោះកម្ពុជាដែលបានធ្វើជាប្រធានអាស៊ាន។

បន្ថែមពីនោះទៀត រដ្ឋាភិបាលឡាវក៏បានគាំទ្រកម្ពុជាជាប្រធានអាស៊ាននិងដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងសាមគ្គីភាពអាស៊ាន និងបន្តសហប្រតិបត្តិការល្អជាមួយកម្ពុជានិងក្នុងតំបន់និងនៅក្នុងឆាកអន្តរជាតិ។

សម្តេចតេជោបានមានប្រសាសន៍ថា ប្រទេសយើងទាំង២ត្រូវតែជួយគ្នាទៅវិញទៅមកនេះជាការចាំបាច់ ក្នុងនាមជាប្រទេសបងប្អូន ហើយសម្តេចតេជោបាន សម្តែងនូវការឯកភាពជាមួយការលើកឡើងរបស់ឯកឧត្តម សាលើមសៃ ឃុំម៉ាស៊ីត ដែលបានជម្រាបជូនថា បានពិភាក្សាជាមួយឯកឧត្តម ប្រាក់ សុខុន ហើយបានឯកភាពគ្នាក្នុងការជំរុញកិច្ចការទាំងឡាយណាដែលបានព្រមព្រៀងគ្នារវាងប្រទេសទាំង២ហើយ។

ជាទីបញ្ចប់ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចពិតជារីករាយណាស់ ជាមួយនឹងវឌ្ឍនភាពនៃទំនាក់ទំនង ប្រទេសទាំង២ កម្ពុជា-ឡាវ៕

ប្រភព៖ វិទ្យុជាតិកម្ពុជា

អត្ថបទទាក់ទង