ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា កំពុងយកចិត្តទុកដាក់ថែទាំប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោមខ្លាំង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 59
អាជ្ញាធរជាតិអប្សរា កំពុងយកចិត្តទុកដាក់ថែទាំប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោមខ្លាំង អាជ្ញាធរជាតិអប្សរា កំពុងយកចិត្តទុកដាក់ថែទាំប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោមខ្លាំង

ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល ថែទាំ ប្រាសាទលលៃ ដែលកំពុងមានសភាពទ្រុឌទ្រោមប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយសារសម្ភារសំណង់ដែលមានអាយុកាលជាង១០០០ឆ្នាំមកហើយនោះ មានការបែកបាក់និងពុកផុយច្រើន។

ការងារសំខាន់ៗចំពោះមុខដែលកំពុងយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នរួមមាន ជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្ចារដែលធ្វើកំណាយឃើញនៅមុខប្រាសាទផ្នែកខាងកើត ជួសជុលពង្រឹងរចនាសម្ពន្ធជើងក្រោមរបស់តួប្រាសាទ និងចាប់ផ្តើមធ្វើកំណាយយកគំនរថ្មដែលបាក់លុបតួប្រាង្គនិរតីរបស់ប្រាសាទចេញ ដើម្បីត្រៀមធ្វើការជួសជុលនាពេលខាងមុខ។

ចំពោះការងារជួសជុលតាមចំណុចដែលមានហានិភ័យ និងការថែទាំប្រាសាទ អាជ្ញាធរជាតិអប្សរាបាននិងកំពុងអនុវត្តន៍ជាប្រចាំ មិនចំពោះតែប្រាសាទលលៃមួយនេះទេ។

អត្ថបទ៖នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោកហ៊ុំ រិទ្ធី

ប្រាសាទលលៃ

អត្ថបទទាក់ទង