ខ្មែរប៉ុស្ដិ៍ Close

មន្ត្រីនាំពាក្យគជប ព្រមានថា អង្គការ សមាគម ដែលមិនបានចូលរួមអង្កេតការណ៍បោះឆ្នោត គ្មានសិទ្ធិវាយតម្លៃអំពីបញ្ហាបោះឆ្នោតឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 52
មន្ត្រីនាំពាក្យគជប ព្រមានថា អង្គការ សមាគម ដែលមិនបានចូលរួមអង្កេតការណ៍បោះឆ្នោត គ្មានសិទ្ធិវាយតម្លៃអំពីបញ្ហាបោះឆ្នោតឡើយ មន្ត្រីនាំពាក្យគជប ព្រមានថា អង្គការ សមាគម ដែលមិនបានចូលរួមអង្កេតការណ៍បោះឆ្នោត គ្មានសិទ្ធិវាយតម្លៃអំពីបញ្ហាបោះឆ្នោតឡើយ

ឆ្លើយទៅកាន់អ្នកសារព័ត៌មាន ដែលសួរថា តើ គជប មានវិធានការបែបណា ប្រសិនបើអង្គការសង្គមស៊ីវិល ដែលមិនចូលរួមអង្កេតការណ៍បោះឆ្នោត ធ្វើឱ្យមានមតិយោបល់ដែលមានផលប៉ះពាល់ដល់ គជប? អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានលើកឡើងថា «ការប្រកាសមិនចូលរួមអង្កេតការណ៍របស់អង្គការ Comfrel និង Necfic គឺមិនមានឥទ្ធិពលប៉ះពាល់ដល់ការបោះឆ្នោតដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ ប្រសិនបើខ្លួនមិនបានចូលធ្វើការសង្កេតការណ៍ ខ្លួនមិនអាចចេញសេចក្តីថ្លែងការណ៍បានទេ ព្រោះខ្លួនអត់បានចូលទៅមើលផង ហេតុអ្វីបានរបាយការណ៍ពីណាមកថ្លឹងថ្លែងថា វាយ៉ាងនេះ វាយ៉ាងនោះ» ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា «ប្រសិនបើអត់បានចូលមើលចេញសេចក្តីថ្លែងការណ៍ ចេញរបាយការណ៍ ត្រូវទទួលខុសត្រូវខ្លួនឯងប្រសិនជារបាយការណ៍នោះប៉ះពាល់ភាពត្រឹមត្រូវ សុច្ចរិតភាព និងអព្យាក្រិត្យភាពរបស់ គជប យើងមានច្បាប់ដើម្បីដោះស្រាយជាមួយ»។

លោក ហង្ស ពុទ្ធា លើកឡើងដូចនេះ ក្នុងកិច្ចសម្ភាសន៍ក្រោយកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីបច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងបច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។

លោក ហង្ស ពុទ្ធា បានបន្តថា «សម្រាប់ គជប យើងមានការសិក្សា ទី១.ច្បាប់ជាតិ ទី២.ច្បាប់អន្តរជាតិ និងបទពិសោធន៍បោះឆ្នោតនៅប្រទេសផ្សេងៗ បង្ហាញថា វាមិនសមហេតុសមផលទេ នៅពេលដែលខ្លួនឯងអត់បានទៅមើលរបស់ហ្នឹងផង ហើយខ្លួនឯងវាយតម្លៃរបស់ហ្នឹងថាអញ្ចេះ ថាអញ្ចុះ អ៊ីចឹងមានតែខ្លួនឯងមានចរិតផ្សេងក្រៅពីការងារជាក់ស្តែងដែល គជប កំពុងធ្វើ»។

គួររំលឹកផងដែរថា អង្គការ Comfrel ធ្លាប់បានប្រឌិតព័ត៌មានមិនពិត ថាទឹកខ្មៅជ្រលក់ដៃលុបជ្រះ ក្នុងអំឡុងពេលនៃ ការបោះឆ្នោតសាកល កាលពីឆ្នាំ២០១៣។

អ្នកនាំពាក្យ គជប បានលើកឡើងថា «អង្គការសមាគមណាដែលលោកចាប់អារម្មណ៍ក្នុងការសង្កេតការណ៍លោកអាចដាក់ពាក្យមក ឥឡូវ ២១៧៨នាក់គឺបានទទួលស្គាល់ហើយ ហើយជាង ១ពាន់នាក់ទៀតកំពុងធ្វើការពិនិត្យឆ្ពោះទៅរកការទទួលស្គាល់» លោកបានបញ្ជាក់ទៀតថា «ទោះបីមិនមានអង្គការ២ហ្នឹងមិនចូលរួម ក៏ប៉ុន្តែមានអង្គការច្រើនទៀតដែលលោកមានមនុស្សរាប់ពាន់នាក់ក្នុងការចូលរួមដូចជា សមាគមន៍ឧត្តមសិក្សា គឺជាក្រុមបញ្ញវន្តមួយ ហើយគាត់បានមកជួបជាមួយ គជប ហើយថាគាត់នឹងដាក់អ្នកអង្កេតការណ៍គ្រប់មណ្ឌល ហើយនឹងចំណាយលុយរហូតដល់ទៅជិត ២០ម៉ឺនទៀត»៕

អត្ថបទទាក់ទង