ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប រៀបចំបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០១៨

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 63
គ.ជ.ប រៀបចំបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០១៨ គ.ជ.ប រៀបចំបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០១៨

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងរៀបចំកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធស្តីពី ការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជី ឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យ។

បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលទទួលបាននៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានឱ្យដឹងថា កិច្ចប្រជុំនឹងធ្វើឡើង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ វេលាម៉ោង១០:០០នាទីព្រឹក នៅសាលសន្និសីទសារព័ត៌មានជាន់ទី១ នៃទីស្តីការគជប អគារថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

គ.ជ.ប បានឱ្យដឹងថា តំណាងភាគីពាក់ព័ន្ធដែលអញ្ជើញចូលរួមរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលមានខ្លឹមដូចខាងក្រោម៖

អត្ថបទទាក់ទង