ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩នាក់ (ជាករណីនាំចូលទាំងអស់) ជាសះស្បើយចំនួន ៨នាក់ និងមិនមានអ្នកស្លាប់នោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1165
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩នាក់ (ជាករណីនាំចូលទាំងអស់) ជាសះស្បើយចំនួន ៨នាក់ និងមិនមានអ្នកស្លាប់នោះទេកូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩នាក់ (ជាករណីនាំចូលទាំងអស់) ជាសះស្បើយចំនួន ៨នាក់ និងមិនមានអ្នកស្លាប់នោះទេ

ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៨នាក់ និងគ្មានអ្នកស្លាប់នោះទេនៅថ្ងៃនេះ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ សុទ្ធសឹងតែជាករណីនាំចូល និងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៥៣៥ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,៩៧១ នាក់ និងស្លាប់សរុបចំនួន ៣,០១៥នាក់៕

អត្ថបទទាក់ទង