ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលត្រូវចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៤ គឺមន្រ្តីជួរមុខ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1128
    សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលត្រូវចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៤ គឺមន្រ្តីជួរមុខសម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលត្រូវចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៤ គឺមន្រ្តីជួរមុខ

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះអ្នកដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី៤ គឺជាមន្រ្តីជួរមុខ អ្នកដែលធ្វើការជួរមុខ ដែលប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។ សម្តេចបានថ្លែងដូច្នេះនៅវិមានសន្តិភាព ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងមានវ៉ាក់សាំងប្រភេទ Pfizer ចំនួនជាង២លាន៣សែនដូស ដែលក្នុងចំណោមនោះយើងអាចប្រើត្រឹមតែប្រហែលជា៧០ម៉ឺនដូសអាចគ្រប់គ្រាន់ហើយសម្រាប់ការចាក់ជូន ទាំងកងទ័ព ទាំងនគរបាល ទាំងអាវុធហត្ថ ទាំងមន្រ្តីរាជការ អ្នកធ្វើការជួរមុខ ទាំងកីឡាករ កីឡាការិនី ពិធីករ ពិធីការិនី ខាងអ្នកយកព័ត៌មាន ឬក្រុមសិល្បៈ ជាដើមដែលអ្នកទាំងអស់នោះសុទ្ធតែជាអ្នកចូលទៅក្នុងក្របខណ្ឌហានិភ័យខ្ពស់៕

    អត្ថបទទាក់ទង