ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយកអាជ្ញាធរជាតិអប្សរាអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 126
អគ្គនាយកអាជ្ញាធរជាតិអប្សរាអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត អគ្គនាយកអាជ្ញាធរជាតិអប្សរាអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត

កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង និងក្រុមការងារមួយចំនួន អញ្ជើញចុះពិនិត្យ ការដ្ឋានជួសជុលច្រាំងកសិន្ធុទឹកផ្នែកខាងត្បូងស្ពានហាលប្រាសាទអង្គរវត្ត។
ការអញ្ជើញចុះពិនិត្យការដ្ឋានខាងលើ ឯកឧត្តម អគ្គនាយក បានផ្តល់យោបល់ និងអនុសាសន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងឱ្យដំណើរការជួសជុលច្រាំងកសិន្ធុទឹកប្រាសាទអង្គរវត្តអនុវត្តទៅដោយភាពរលូន។

សូមជម្រាបថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្តផ្នែកខាងត្បូងនៃស្ពានហាល ចាប់តាំងពីខែសីហា ឆ្នាំ២០២១មក ដោយការងារជួសជុលនេះ គឺពង្រឹងរចនាសម្ពន្ធកាំជណ្តើរច្រាំងកសិន្ធុដើម្បីលើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុក ដើម្បីភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភណ្ឌភាពស្រស់ស្អាតបន្ថែមនៃប្រាសាទអង្គរវត្ត៕

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទទាក់ទង