ខ្មែរប៉ុស្ដិ៍ Close

លោក ហោ ណាំហុង ជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៥០គ្រួសារ ក្នុងស្រុកបសេដ្ឋ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 500
លោក ហោ ណាំហុង ជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៥០គ្រួសារ ក្នុងស្រុកបសេដ្ឋ លោក ហោ ណាំហុង ជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៥០គ្រួសារ ក្នុងស្រុកបសេដ្ឋ

កំពង់ស្ពឺ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៥០ គ្រួសារ ដែលមកពី៤ឃុំ ក្នុងស្រុកបសេដ្ឋ ១ឃុំ ស្មើ ៧០គ្រួសារ និងស្រុកគងពិសី ៣ឃុំ ស្មើនឹង ២៨០គ្រួសារ ព្រមទាំងមានការចូលរួមពីលោកបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត ដែលរៀបចំឡើងនៅវត្តអង្គក្ដី ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

អំណោយដែលទទួលបានក្នុង១គ្រួសារ អង្ករ ២៥គីឡូ មី ១កេស ទឹកត្រី ទឹកស៊ីអុីវ ១យួរ ត្រីខ ១យួរ ប្រេងឆា ១ដប នំធុង ១ និងថវិកាចំនួន ៤០.០០០ រៀល៕

អត្ថបទទាក់ទង