ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ប្រសិនគេកាត់បន្ថយលុយពីយោធាតែពាក់កណ្ដាលយកមកធ្វើការស្រាវជ្រាវវេជ្ជសាស្ត្រនោះពិតជាអាចជួយមនុស្សបានច្រើន

ដោយ៖ សាន់ វីតា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 318
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ប្រសិនគេកាត់បន្ថយលុយពីយោធាតែពាក់កណ្ដាលយកមកធ្វើការស្រាវជ្រាវវេជ្ជសាស្ត្រនោះពិតជាអាចជួយមនុស្សបានច្រើន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ប្រសិនគេកាត់បន្ថយលុយពីយោធាតែពាក់កណ្ដាលយកមកធ្វើការស្រាវជ្រាវវេជ្ជសាស្ត្រនោះពិតជាអាចជួយមនុស្សបានច្រើន

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតពេទ្យ នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការប្រើប្រាស់លុយស្រាវជ្រាវបង្កើតសព្វាវុធថ្មីៗ និងពង្រឹងវិស័យយោធានេះ អ្នកដែលខាតបង់គឺមនុស្សជាតិទាំងមូល ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា សង្គ្រាមបានបង្ករវិនាសកម្ម បំផ្លាញសេដ្ឋកិច្ច សម្លាប់មនុស្ស ហើយអ្នកដែលចំណេញគឺអ្នកលក់អាវុធឯណោះទេ។ ប្រសិនជាគេកាត់បន្ថយលុយពីយោធាតែពាក់កណ្ដាលយកមកធ្វើការស្រាវជ្រាវវេជ្ជសាស្ត្រនោះពិតជាអាចជួយមនុស្សជាតិបានច្រើន និងធ្វើឱ្យពិភពលោកកាន់តែមានភាពសុខុដុមនីយ ពីព្រោះក្របខ័ណ្ឌពិភពលោកក្នុងការទទួលខុសត្រូវលើកិច្ចការពារសុខមាលភាពប្រជាជនក្នុងពិភពលោក៕


 

អត្ថបទទាក់ទង