ខ្មែរប៉ុស្ដិ៍ Close

កំបោរបាយអ និងប្រាសាទឥដ្ឋ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 202
កំបោរបាយអ និងប្រាសាទឥដ្ឋ កំបោរបាយអ និងប្រាសាទឥដ្ឋ

កំបោរបាយអមានតួនាទីសំខាន់ណាស់ក្នុងការកសាង និងជួសជុលប្រាសាទដែលធ្វើឡើងពីឥដ្ឋ ព្រោះវាអាចបំពេញ ផ្សារភ្ជាប់ស្នាមតំណ ស្នាមប្រេះរបស់ដុំឥដ្ឋទាំងឡាយឱ្យស្អិតជាប់គ្នា និងជួយការពារពីការជ្រាបទឹក។

បច្ចុប្បន្ន ការជួសជុលប្រាសាទបុរាណដែលធ្វើពីឥដ្ឋឡើងវិញ ក៏នៅតែត្រូវការកំបោរបាយអជាចាំបាច់។ កូនខ្មែរជំនាន់នេះ ក៏នៅតែចេះផ្សំសារធាតុផ្សេងៗធ្វើជាកំបោរបាយអ ដើម្បីបន្តវេនពីបុព្វបុរសខ្មែរជំនាន់មុនផងដែរ។

អ្នកស្រី សៀង ម៉ាលីណែត អាយុ៣៧ឆ្នាំ រស់នៅភូមិឪឡោក ស្រុកប្រាសាទបាគង ខេត្តសៀមរាប គឺជាអ្នកជួសជុលប្រាសាទបុរាណរយៈពេល ២០ឆ្នាំហើយ និងជាអ្នកជំនាញស្ត្រីម្នាក់ក្នុងចំណោមអ្នកជំនាញស្ត្រីជាច្រើនរូបទៀត ដែលចេះជំនាញធ្វើ និងលាយបាយអនេះ។ អ្នកស្រី ម៉ាលីណែត ចេះជំនាញផ្សំធាតុ និងលាយបាយអពីជីតារបស់គាត់ និងការបណ្តុះបណ្តាលពីអាជ្ញាធរជាតិអប្សរា។

អ្នកស្រីបង្ហាញចំណាប់អារម្មណ៍ថា គាត់ស្រឡាញ់ជំនាញផ្សំសារធាតុ និងលាយបាយអតាមរូបមន្តបុរាណខ្មែរនេះខ្លាំងណាស់ ហើយគាត់ចង់បន្តបង្រៀនជំនាញនេះទៅឱ្យកូនខ្មែរជំនាន់ក្រោយ ដើម្បីកុំឱ្យបាត់បង់កេរិ៍ដំណែលដ៏វិសេសមួយនេះ។

សារធាតុសំខាន់ៗ ដែលអាចយកមកផ្សំធ្វើជាបាយអបានបច្ចុប្បន្ននេះ គឺងាយរកបំផុតនៅតាមផ្ទះ ដែលមានដូចជា កំបោរធ្វើពីសំបកលៀស កម្ទេចឥដ្ឋ ដីខ្សាច់ ស្ករត្នោត ធ្យូង និងកាវស្បែកគោជាដើម៕

អត្ថបទទាក់ទង