ខ្មែរប៉ុស្ដិ៍ Close

លោក ឃួង ស្រេង បញ្ជាឲ្យអាជ្ញាធរមូលដ្ឋានក្នុងខណ្ឌទាំង១៤ ចេញប័ណ្ណសម្គាល់ខ្លួនជូនពលរដ្ឋម្នាក់ក្នុងមួយគ្រួសារ ដើម្បីអាចចេញពីលំនៅឋានទៅផ្សារ ក្នុងពេលបិទខ្ទប់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 23
លោក ឃួង ស្រេង បញ្ជាឲ្យអាជ្ញាធរមូលដ្ឋានក្នុងខណ្ឌទាំង១៤ ចេញប័ណ្ណសម្គាល់ខ្លួនជូនពលរដ្ឋម្នាក់ក្នុងមួយគ្រួសារ ដើម្បីអាចចេញពីលំនៅឋានទៅផ្សារ ក្នុងពេលបិទខ្ទប់ លោក ឃួង ស្រេង បញ្ជាឲ្យអាជ្ញាធរមូលដ្ឋានក្នុងខណ្ឌទាំង១៤ ចេញប័ណ្ណសម្គាល់ខ្លួនជូនពលរដ្ឋម្នាក់ក្នុងមួយគ្រួសារ ដើម្បីអាចចេញពីលំនៅឋានទៅផ្សារ ក្នុងពេលបិទខ្ទប់

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានតាមខណ្ឌទាំង១៤ ត្រូវចេញប័ណ្ណសម្គាល់ខ្លួនឲ្យប្រជាពលរដ្ឋមួយគ្រួសារម្នាក់ ដើម្បីអាចចេញពីលំនៅដ្ឋានទៅផ្សារទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ជីវភាពក្នុងគ្រួសារ។ ដោយឡែកផ្សាររដ្ឋ និងផ្សារឯកជនទាំងអស់ ត្រូវតែអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ឲ្យបាន នៃការរីករាលដាលជំងឺកូវីដ-១៩។

ការបញ្ជាក់បែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

ក្រៅពីការបញ្ជាក់បែបខាងលើនេះ លោក ឃួង ស្រេង ក៏បានណែនាំដល់កងកម្លាំងជិះល្បាតក្នុងមូលដ្ឋាន ត្រូវតែអនុវត្តឲ្យមានប្រសិទ្ធភាព ធានាឲ្យបានក្នុងមូលដ្ឋានគ្មានការធ្វើចរាចរណ៍ ការជួបជុំផឹកស៉ី និងការប្រមូលផ្ដុំជួបជុំផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួនក្នុងយុទ្ធនាការ នៃបិទខ្ទប់រាជធានីភ្នំពេញនេះ។

លោកបន្ថែមថា ចំពោះការអនុញ្ញាតជូនប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ដើម្បីទៅផ្សារទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ ជីវភាពក្នុងគ្រួសារ អាជ្ញាធរមូលដ្ឋាន ជាអ្នកចេញបណ្ណសម្គាល់ខ្លួនឲ្យ ដោយមួយគ្រួសារចេញបានតែម្នាក់ប៉ុណ្ណោះ ហើយផ្សាររដ្ឋ និងផ្សារឯកជនទាំងអស់ ត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមត្រូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នោះគឺ «៣ការពារ និង៣កុំ»

ដោយឡែកចំពោះការងារចែកអំណោយ លោក ឃួង ស្រេង បានជំរុញឲ្យខណ្ឌទាំងអស់ អនុវត្តឲ្យមានតម្លាភាព លឿន រហ័ស ដើម្បីចែកជូនទៅប្រជាពលរដ្ឋ ដែលមានការខ្វះខាត បានទាន់ពេវេលា៕

អត្ថបទទាក់ទង