ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាបន្តចែកចាយកូនឈើចម្រុះជាង ៥,០០០ ដើមទៀត ដល់ព្រះសង្ឃ និងសាធារណជន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 52
អាជ្ញាធរជាតិអប្សរាបន្តចែកចាយកូនឈើចម្រុះជាង ៥,០០០ ដើមទៀត ដល់ព្រះសង្ឃ និងសាធារណជន អាជ្ញាធរជាតិអប្សរាបន្តចែកចាយកូនឈើចម្រុះជាង ៥,០០០ ដើមទៀត ដល់ព្រះសង្ឃ និងសាធារណជន

កូនឈើចម្រុះសរុបចំនួន ៥,០៩៧ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាបន្តចែកចាយដល់ព្រះសង្ឃ ព្រមទាំងសាធារណជនពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ដើមឈើដែលចែកចាយទាំងនោះរួមមាន៖

  • ប្រគេទកូនឈើជូនតំណាងភិក្ខុចូឡវរធម្មោ ហ៊ី ជីតៅ ព្រះគ្រូចៅអធិការវត្តសិតវ័ន(មហាវិហារ) ចំនួន៥០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្តនេះ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ កូនឈើទាំងនោះរួមមាន គ្រញូង៥០ដើម ធ្នង់៥០ដើម បេង៥០ដើម ច្រេស៥០ដើម គគីរ១០០ដើម ឥន្ទនេល៥០ដើម ត្របែកព្រៃ៥០ដើម រំដួល៥០ដើម និងថ្កុល៥០ដើម។
  • ប្រគេទកូនឈើជូនព្រះចរណសោភ័ណ បណ្ឌិត គង់ សុភាព ព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងជើង ចំនួន១,៧០០ដើម ដើម្បីយកទៅដាំក្នុងពិធីដាំកូនឈើក្នុងបរិវេណវត្តនេះជាមួយកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ស្ថិតក្នុងក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់២០០ដើម បេង២០០ដើម ច្រេស១០០ដើម គគីរ៣០០ដើម ពពេល ១០០ដើម ត្រយឹង១០០ដើម ផ្តៀក១០០ដើម រំដួល២០០ដើម អង្គារបុស្ស១០០ដើម និងថ្កុល១០០ដើម។
  • ផ្តល់កូនឈើជូនលោក ឈុំ រី នាយកវិទ្យាល័យបាយ័ន ចំនួន១២០ដើម ដើម្បីយកទៅដាំតាមដងផ្លូវ និងក្នុងបរិវេណសាលារៀន ស្ថិតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៧០ដើម និងរំដួល៥០ដើម។
  • ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរអង្គរនៃអាជ្ញាធរជាតិអប្សរាចំនួន៦៧៧ដើម ដើម្បីយកទៅដាំនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត នៅខាងលិចខ្លោងទ្វារទន្លេអុំ និងនៅតាមស្ទឹងភូមិមណ្ឌល៣(ខាងជើងស្ពានរ៉ោករ៉ាក)។ កូនឈើទាំងនោះរួមមាន ស្រឡៅ៧៧ដើម បេង៥០ដើម ធ្នង់១០០ដើម ច្រេស៥០ដើម រំដួល២០០ដើម អង្គារបុស្ស ៥០ដើម ថ្កុល៥០ដើម ឥន្ទនេល៥០ដើម និងចារ៥០ដើម។
  • ផ្តល់កូនឈើជូនលោក បុល សុខធម្ម ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣៥០ដើម ដើម្បីយកទៅដាំនៅវត្តកងរី ស្ថិតនៅភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម បេង១០០ដើម និងច្រេស៥០ដើម។
  • ផ្តល់កូនឈើជូនលោក ប៊ុន យូឌី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន១,២០០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតនៅភូមិពាមលង្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម បេង១០០ដើម គគីរ១០០ដើម កកោះ១០០ដើម ឈើទាល១០០ដើម រំដួល១០០ដើម អង្គារបុស្ស១០០ដើម ថ្កុល១០០ដើម ក្ងោក១០០ដើម ឥន្ទនេល១០០ដើម និងត្របែកព្រៃ១០០ដើម ។
  • ផ្តល់កូនឈើជូនលោក ផុន សុភី តំណាងអង្គការកុមារកំព្រាក្នុងសេចក្តីសង្ឃឹមថ្មី ចំនួន៥០ដើម ដើម្បីយកទៅដាំក្នុងមណ្ឌលកុមារកំព្រា ស្ថិតនៅភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០ដើម ធ្នង់១៥ដើម និងបេង១៥ដើម។
  • ផ្តល់កូនឈើជូនលោក សម ពិសាល ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣០០ដើម ដើម្បីយកទៅដាំនៅវត្តពោធិវង្ស វត្តថ្កូវ វត្តពោធិធំ ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម និងបេង១០០ដើម។
  • ផ្តល់កូនឈើជូនលោក ព្រហ្ម សំអ៊ាន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតនៅភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន រំដួល១២៥ដើម និងក្ងោក៧៥ដើម៕