ខ្មែរប៉ុស្ដិ៍ Close

អាល្លឺម៉ង់​គាំទ្រហេដ្ឋារចនាសម្ព័ន្ធសុខភាពសំខាន់ៗរបស់​កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 30
អាល្លឺម៉ង់​គាំទ្រហេដ្ឋារចនាសម្ព័ន្ធសុខភាពសំខាន់ៗរបស់​កម្ពុជា អាល្លឺម៉ង់​គាំទ្រហេដ្ឋារចនាសម្ព័ន្ធសុខភាពសំខាន់ៗរបស់​កម្ពុជា

កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ Christian Berger បានអញ្ជើញចូលរួមពិធីប្រគល់ម៉ាស៊ីនជំនួយដកដង្ហើម (Oxygen Concentrator) ចំនួន៨០គ្រឿង ដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

ម៉ាស៊ីនជំនួយដកដង្ហើមទាំង ៨០គ្រឿងនេះ នឹងត្រូវផ្តល់ជូនមន្ទីរពេទ្យកុមារជាតិចំនួន ១០គ្រឿង មន្ទីរពេទ្យខេត្តកំពតចំនួន ៣០គ្រឿង មន្ទីរពេទ្យខេត្តកែបចំនួន ១០គ្រឿង និង ៣០គ្រឿងទៀតទៅមន្ទីរពេទ្យខេត្តកំពង់ធំ។

ម៉ាស៊ីនជំនួយដកដង្ហើមនេះត្រូវបានផ្ដល់ជូនតាមរយៈកញ្ចប់គាំទ្រហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដល់មន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យខេត្ត ពីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហប្រតិបត្តិការនៃសហព័ន្ធអាល្លឺម៉ង់ (BMZ) និងចែកចាយដោយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ។

សរុបមក ប្រទេសអាល្លឺម៉ង់បានផ្តល់ថវិកាចំនួន ៥.០១១ លានដុល្លារអាមេរិក ជាមូលនិធិបន្ថែមលើអន្តរាគមន៍ជំងឺកូវីដ-១៩ ក្នុងកិច្ចសហប្រតិបត្តិការបច្ចេកទេសលើវិស័យសុខាភិបាលរបស់ក្រកម្ពុជា ដោយប្រមាណ ១.៣ លានដុល្លារ ត្រូវបានចំណាយទៅលើការគាំទ្រលើសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធ។