ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 32
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF)

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក យុង យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) និងជាបេសកជនពិសេសរបស់លោកស្រី Hak Ja Han Moon សហស្ថាបនិកសហព័ន្ធសន្តិភាពសកល។

ក្នុងជំនួបនោះ លោក យុង យ៉ុងហូ បានអបអរសាទរចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចាក់វ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជាបានជាង៩០ ភាគរយ។ លោកបានមានប្រសាសន៍ថា នេះគឺជាគំរូនៃការដឹកនាំមិនសម្រាប់តែប្រទេសកូរ៉េទេ គឺពិភពលោកទាំងមូល។ លោកក៏បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ និងក្តីគោរពផងពីលោកស្រី Hak Ja Han Moon និងសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានសម្រេចចូលរួមក្នុងកិច្ចប្រជុំកំពូល ក្រោមប្រធានបទ សន្តិភាពនៅឧបទ្វីបកូរ៉េផង នឹងយល់ព្រមធ្វើជាសហប្រធានផង។ ក្នុងន័យនេះ លោក យុង យ៉ុងហួ បានគោរពជម្រាបជូន សម្ដេចតេជោ នូវវឌ្ឍនភាពនៃការរៀបចំនៃកិច្ចប្រជុំកំពូលនេះ ហើយក៏បានមានប្រសាសន៍ថា សម្ដេចតេជោមានបេះដូងសន្តិភាពក្នុងចក្ខុរបស់ប្រជាជនកម្ពុជា និងពិភពលោក សម្ដេចតេជោ ជាអ្នកដឹកនាំសន្តិភាពសកល។

នៅក្នុងន័យនេះលោក ក៏បានគោរពស្នើសុំអនុសាសន៍ណែនាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំកំពូលនេះទទួលបាននូវភាពជោគជ័យ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះការពាំនាំផ្ដាំសួរសុខទុក្ខ និងក្តីគោរពពីលោកស្រី Hak Ja Han Moon។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ជូនដល់បណ្ឌិត យ៉ុងហួ នូវទស្សនវិស័យពាក់ព័ន្ធទៅនឹងកិច្ចប្រជុំកំពូល ដែលកំពុងតែរៀបចំ និងបានផ្ដល់ជូននូវគំនិតផ្ដួចផ្ដើមមួយចំនួន សម្រាប់កិច្ចប្រជុំកំពូលផង សម្រាប់កិច្ចសហប្រតិបត្តិការរបស់អង្គការ UPF ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក និងក្នុងក្របខណ្ឌមេគង្គផង ។ ជាទីបញ្ចប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណសារជាថ្មី និងបានផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ជូនដល់លោកស្រី Hak Ja Han Moon ផងដែរ៕

អត្ថបទទាក់ទង