កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៦៦នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៧០នាក់ និងអ្នកស្លាប់ចំនួន ១២នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១៦៦នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៧០នាក់ និងអ្នកស្លាប់ចំនួន ១២នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៣១នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៧,២០១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១១,៩៦០នាក់ និងស្លាប់សរុបចំនួន ២,៦៩៣នាក់៕