ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ស្នើក្រសួងយុត្តិធម៌ស៊ីបសហការស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានសញ្ជាតិស៊ីប

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៦ ខែតុលា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1309
    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ស្នើក្រសួងយុត្តិធម៌ស៊ីបសហការស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានសញ្ជាតិស៊ីបរដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ស្នើក្រសួងយុត្តិធម៌ស៊ីបសហការស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានសញ្ជាតិស៊ីប

    លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយទៅលោកស្រី STEPHIE DRACOS រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃប្រទេសស៊ីប ដើម្បីស្នើសុំកិច្ចសហការស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានលិខិតឆ្លងដែនស៊ីប ឬសញ្ជាតិស៊ីប។

    តាមលិខិតរបស់ក្រសួងយុត្តិធម៌កម្ពុជា បានបញ្ជាក់ថា នាពេលថ្មីៗនេះ មានសារព័ត៌មាន មួយចំនួន ដូចជា The Guardian និង The Washington Post បានផ្សព្វផ្សាយនូវលទ្ធផលនៃការស្រាវជ្រាវមួយ ដែលគេហៅថា “The Pandora Papers Investigation” ក្នុងនោះក៏មានព័ត៌មានបំផ្លើសខុសពីការពិតដែលចោទប្រកាន់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប។

    នៅក្នុងលិខិតដដែលនោះមានខ្លឹមសារថា «ខ្ញុំសូមបញ្ជាក់ជូន លោកជំទាវរដ្ឋមន្ត្រី មេត្តាជ្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាវីរៈបុរសខ្មែរមួយរូប ដែលបានដឹកនាំការតស៊ូបញ្ចប់សង្គ្រាមជាង២ទសវត្ស និងបាននាំមកនូវសន្តិភាពពេញលេញ ឯកភាពទឹកដីបរិបូរណ៍ សេចក្តីសុខសាន្ត និងវិបុលភាព ជូនប្រជាជន កម្ពុជា និងប្រទេសកម្ពុជា»។

    លោករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ និងធ្លាប់ប្រកាសជា សាធារណៈជាច្រើនលើកច្រើនសាចំពោះមុខប្រជាជនកម្ពុជានូវគោលជំហរនយោបាយឥតងាករេគឺ “រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាហើយដាច់ខាតមិន រត់ចោលប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឡើយ ទោះបីក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ”។ ដោយទទួលបានការគោរពដ៏ខ្ពង់ខ្ពស់និងការស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ប្រជាជនកម្ពុជា ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំផ្លើសខាងលើនេះចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាព្រះរាជាណាចក្រកម្ពុជានិងប្រជាជនកម្ពុជាទាំងមូល»៕

    ប្រភព៖ Fresh News

    អត្ថបទទាក់ទង