កម្ពុជា-អូស្រ្តាលី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីការលើកកម្ពស់សុវត្ថិភាពសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលជួបលោក Pablo Chiho Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី “ការលើកកម្ពស់សុវត្ថិភាពសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា “។
កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាព និងសុខភាពនៅការដ្ឋានសំណង់ស្របតាមច្បាប់ស្តីពី សំណង់ ដែលបានដាក់ឱ្យប្រើប្រាស់ នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩៕
ប្រភព៖ វិទ្យុជាតិកម្ពុជា