ខ្មែរប៉ុស្ដិ៍ Close

លោក ងួន រតនៈ និងក្រុមការងារសម្ដេចតេជោ ហ៊ុន សែន ចុះទិញផ្លែមៀនតាមចម្ការប្រជាកសិករ នៅស្រុករតនមណ្ឌល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 52
លោក ងួន រតនៈ និងក្រុមការងារសម្ដេចតេជោ ហ៊ុន សែន ចុះទិញផ្លែមៀនតាមចម្ការប្រជាកសិករ នៅស្រុករតនមណ្ឌល លោក ងួន រតនៈ និងក្រុមការងារសម្ដេចតេជោ ហ៊ុន សែន ចុះទិញផ្លែមៀនតាមចម្ការប្រជាកសិករ នៅស្រុករតនមណ្ឌល

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាលខេត្ត សហការជាមួយនឹងក្រុមការងាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តដំណើរចុះទិញផ្លែមៀនបាត់ដំបង នៅតាមចម្ការប្រជាកសិករស្ថិតក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

លោក ងួន រតនៈ បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា តែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសបងប្អូនប្រជាកសិករ ដែលកំពុងជួបការលំបាកខាងទីផ្សារផ្លែមៀនបាត់ដំបង នៅក្នុងខេត្តបាត់ដំបង ដោយសារបញ្ហាមួយចំនួនក្នុងការនាំចេញទៅក្រៅប្រទេស និងបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ ។

ចំពោះការចុះទៅចម្ការមៀនដោយផ្ទាល់ ដែលស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ក្រុមការងារទាំងអស់ ទទួលបានការសាទរ រីករាយសប្បាយចិត្តពីបងប្អូនប្រជាកសិករម្ចាស់ចម្ការ ដោយសារតែក្រុមការងារបានបង្ខិតទីផ្សារនៅដល់ចម្ការផ្ទាល់តែម្ដង ពោលគឺជួយសម្រាលបន្ទុកក្នុងការដឹកជញ្ជូនទៅទីផ្សារ ហើយក្រុមការងារបានចុះបញ្ជាទិញនៅចម្ការផ្ទាល់តែម្ដង។ បងប្អូនប្រជាកសិករ បានគោរពជូនពរ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ដែលបានជួយទិញផ្លែមៀនបាត់ដំបង ដែលអាចជួយសម្រាលបន្ទុកដល់ពួកគាត់បានមួយចំណែកធំ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ងួន រតនៈ តំណាងឱ្យរដ្ឋបាលខេត្តបាត់ដំបង សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាកសិករជាម្ចាស់ចម្ការមៀនទាំងអស់ ដែលដល់ពេលប្រមូលផលផ្លែមៀននាពេលនេះ មេត្តារួសរាន់ទាក់ទងក្រុមការងារខុទ្ទកាល័យរបស់សម្តេចតេជោ ក្រុមការងារយោធភូមិភាគទី៥ និង ក្រុមការងាររដ្ឋបាលខេត្ត ដែលចុះទៅទិញផ្លែមៀនដោយផ្ទាល់ពីបងប្អូនប្រជាកសិករនៅតាមចម្ការ និងបងប្អូនប្រជាកសិករ ក៏អាចយកមកលក់ផ្ទាល់នៅទីស្នាក់ការប្រមូលទិញក្នុងបរិវេណប្រលានយន្តហោះវាលបែកចាន ដោយធ្វើការទំនាក់ទំនងទូរស័ព្ទ ០៧៨ ៧៧៧ ៣៧៦ /០៩៥ ៩៥ ១១១១ ៕

ប្រភព៖ AKP

អត្ថបទទាក់ទង