ប្រាក់ មុន្នីឧត្តម អាចប្រឈមមុខដូច ចាន់ វឌ្ឍនាកា និង កែវ សុខផេង
ក្លឹប Negeri Sembilan បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម Instagram ដោយបញ្ជាក់ថាពួកគេបានរកកីឡាករជំនួស ប្រាក់ មុន្នីឧត្តម បានហើយ។
ដោយនេះបញ្ជាក់បានថា ក្លឹបម៉ាឡេស៊ីមួយនេះអាចនឹងដកខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ចោលហើយ។ ប្រសិនបើវាជាការពិតមែន នោះ ប្រាក់ មុន្នីឧត្តម ក្លាយជាកីឡាករទី៣ដែលត្រូវក្លឹបម៉ាឡេស៊ីផ្ដាច់កុងត្រាមុនពេលកំណត់។
នៅចាំបានថា មុន្នីឧត្តម ផ្ទាល់ធ្លាប់បង្ហើបខ្លួនចង់ចាកចេញពីក្លឹបនេះដែរ នៅរដូវកាលដោះដូរកីឡាករ ព្រោះថារូបគេបារម្ភខ្លាចបាត់បង់ទម្រង់លេង ប្រសិនបើបន្ដនៅក្លឹបម៉ាឡេស៊ីនេះទៀត៕