សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងដាក់អោយប្រើប្រាស់បង្គន់សាធារណៈថ្មីចំនួន ២កន្លែង នៅវាលព្រះមេរុហ៍
នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ បង្គន់សាធារណៈថ្មីចំនួន ២កន្លែង ស្ថិតនៅជ្រុងកែងខាងជើងវាលព្រះមេរុហ៍ និងផ្លូវលេខ ១៧៨ ត្រូវបានដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
បង្គន់ថ្មីនេះ នឹងដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ដោយឥតបង់ថ្លៃ។