ខ្មែរប៉ុស្ដិ៍ Close

    វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន​ ២លានដូសបន្ថែមទៀត បានដឹកមកដល់កម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1312
    វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន​ ២លានដូសបន្ថែមទៀត បានដឹកមកដល់កម្ពុជាវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន​ ២លានដូសបន្ថែមទៀត បានដឹកមកដល់កម្ពុជា

    នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ប្រមាណពីរលានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលបានបញ្ជាទិញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ។

    មកដល់ពេលនេះ កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណ ២៥លានដូសរួចហើយ ដែលក្នុងនោះមានទាំងជំនួយពីប្រទេសជាមិត្ត និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាល។

    តាមរយៈវត្តមានវ៉ាក់សាំងដែលរកបាននេះ កម្ពុជាបានចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១២ឆ្នាំឡើង សរុបជាង ១០លាននាក់ហើយ។ ទន្ទឹមនឹងការចាក់វ៉ាក់សាំងជុំទី១ជូនប្រជាពលរដ្ឋប្រមាណ ១២លាននាក់ ជិតរួចរាល់ហើយនោះ កម្ពុជា ក៏កំពុងដំណើរការចាក់ដូសជំរុញជូនប្រជាពលរដ្ឋក្រុមជួរមុខ ហើយក៏ត្រៀមចាក់ដូសជំរុញនេះជូនប្រជាពលរដ្ឋទូទៅផងដែរ។

    សូមជម្រាបថា កម្ពុជា បានក្លាយទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះ ដែលសម្រេចបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានលឿន៕

    អត្ថបទទាក់ទង