ខ្មែរប៉ុស្ដិ៍ Close

    អំណោយរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវបានប្រគល់ជូនលោកយាយអាយុ ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1410
    អំណោយរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវបានប្រគល់ជូនលោកយាយអាយុ ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩អំណោយរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវបានប្រគល់ជូនលោកយាយអាយុ ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

    នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានបន្ដនាំយកថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទៅប្រគល់ជូនលោកយាយ អាយុ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

    លោកយាយមានឈ្មោះ គឹម សុក្នន អាយុ១០០ឆ្នាំ រស់នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

    ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជូនលោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់លោកយាយ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផងដែរ។

    លោកយាយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេ។

    លោកយាយក៏បានផ្ដាំផ្ញើនូវក្ដីនឹក និងអាណិតស្រលាញ់លោកនាយករដ្ឋកមន្ដ្រី ហ៊ុន សែន តាមរយៈលោកស្រី ឱ វណ្ណឌីន ផងដែរ។ លោកយាយបន្ថែម តាំងពីដើម រហូតមកដល់ពេលនេះ មិនមានអ្នកណាដឹកនាំល្អដូចលោកនាយករដ្ឋកមន្ដ្រី ហ៊ុន សែន នោះឡើយ៕

    ប្រភព៖ Fresh News

    អត្ថបទទាក់ទង