ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤២៣នាក់ អ្នកជាសះស្បើយចំនួន ៥៤១នាក់ និងអ្នកស្លាប់ចំនួន​ ២០នាក់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2028
    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤២៣នាក់ អ្នកជាសះស្បើយចំនួន ៥៤១នាក់ និងអ្នកស្លាប់ចំនួន​ ២០នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤២៣នាក់ អ្នកជាសះស្បើយចំនួន ៥៤១នាក់ និងអ្នកស្លាប់ចំនួន​ ២០នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤២៣នាក់ អ្នកជាសះស្បើយចំនួន ៥៤១នាក់ និងអ្នកស្លាប់ចំនួន​ ២០នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៦៧នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨៤ ២៦២ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧៨ ៩៧២នាក់ និងស្លាប់សរុបចំនួន ១ ៦៥៤នាក់៕

    អត្ថបទទាក់ទង