ខ្មែរប៉ុស្ដិ៍ Close

សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ៨,៣៩៦,៦១៣នាក់ (គិតត្រឹមយប់ថ្ងៃទី១០ ខែសីហា)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 62
សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ៨,៣៩៦,៦១៣នាក់ (គិតត្រឹមយប់ថ្ងៃទី១០ ខែសីហា) សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ៨,៣៩៦,៦១៣នាក់ (គិតត្រឹមយប់ថ្ងៃទី១០ ខែសីហា)

គិតត្រឹមយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៨,៣៩៦,៦១៣នាក់ ស្មើនឹង ៥២.៤៨% ធៀបនឹងចំនួនប្រជាជនសរុបចំនួន ១៦លាននាក់ ដែលក្នុងនោះអ្នកដែលបានចាក់រួចរាល់ទាំង ២ដូស មានចំនួន ៦,៤៣៨,៧៧០នាក់។

ជាមួយគ្នានេះ លទ្ធផលចាក់វ៉ាក់សាំងចំពោះគោលដៅ ១០លាននាក់ បានចំនួន ៨០.៣៨%។

គួរជម្រាបថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ​ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួន ៣៥៩,០៩៤នាក់ ស្មើនឹង ១៨.២៦% ធៀបនឹងគោលដៅដែលនឹងត្រូវចាក់ចំនួន ១,៩៦៦,៩៣១នាក់។

របាយការណ៍បូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានដូចខាងក្រោម៖

អត្ថបទទាក់ទង