ខ្មែរប៉ុស្ដិ៍ Close

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ បានពង្រីកដល់ខេត្តចំនួន៣ទៀតហើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៩ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 60
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ បានពង្រីកដល់ខេត្តចំនួន៣ទៀតហើយ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ បានពង្រីកដល់ខេត្តចំនួន៣ទៀតហើយ

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ត្រូវបានពង្រីកទៅដល់ខេត្តតាកែវ ខេត្តកំពង់ចាមហើយ ខណៈខេត្តកំពង់ស្ពឺ គ្រោងបើកយុទ្ធនាការនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ។ ការបន្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ក្រុមកុមារ និងយុវវ័យ ធ្វើឡើងបន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ត្រូវបានពង្រីកវិសាលភាពដល់ខេត្តតាកែវ កាលពីថ្ងៃទី៨សីហា នៅស្រុកចំនួន៣ រួមមានស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ដែលមានអ្នកត្រូវចាក់ជិត៦ម៉ឺននាក់ រីឯក្រុងស្រុក៧ទៀត នឹងចុះចាក់ជាបន្តបន្ទាប់ទៀត។ ចំណែក ខេត្តកំពង់ចាម ចាប់ផ្តើមចាក់នៅថ្ងៃទី៩សីហានេះ នៅតាមស្រុកក្រុងទាំង១០ នៅតាមទីតាំងចំនួន២១កន្លែង ខណៈខេត្តកំពង់ស្ពឺនឹងចាប់ផ្តើមដំណើរការចាក់នៅថ្ងៃទី១០សីហា ស្អែកនេះ។

លោកជំទាវវេជ្ជបណ្ឌិត មានប្រសាសន៍ថា គណៈកម្មការនឹងពង្រីកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់កុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ទៅតាមបណ្តាខេត្តជាបន្តបន្ទាប់ទៀតនៅពេលមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីបង្កើតភាព ស៊ាំនៅក្នុងសហគមន៍ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មីដែលតា។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចំនួន២៧៩.០៧៧នាក់ ស្មើនឹង១៤.១៩ភាគរយ ក្នុង ចំណោមកុមារ និងយុវវ័យ សរុបជិត២លាននាក់ទូទាំងប្រទេស៕

ប្រភព៖ វិទ្យុជាតិកម្ពុជា

អត្ថបទទាក់ទង