ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា កែលម្អផ្លូវក្នុងវង់តូចនៃរមណីយដ្ឋានអង្គរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 44
អាជ្ញាធរជាតិអប្សរា កែលម្អផ្លូវក្នុងវង់តូចនៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា កែលម្អផ្លូវក្នុងវង់តូចនៃរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា កំពុងកែលម្អផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតដល់មុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួន ៦៣៦៨ម៉ែត្រ ដោយចែកជា ៣កំណាត់។

កំណាត់ទី១ ចាប់ពីមុខលានជល់ដំរី ទៅដល់ស្ពានប្រាសាទតាកែវ មានប្រវែង២១២២ ម៉ែត្រ។ ទី២ ចាប់ពីស្ពានប្រាសាទតាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្ម មានប្រវែង ២១២៣ ម៉ែត្រ។ និងទី៣ ចាប់ពីខាងលិចប្រាសាទតាព្រហ្ម ទៅដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង ២១២៣ម៉ែត្រ។

ការងារនេះរួមមានការពង្រីកស្មាផ្លូវសងខាង ហើយអ៊ុតបេតុងកៅស៊ូ (AC) ដែលមានទំហំ ៦ម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ៕

អត្ថបទទាក់ទង