ក្រុមការងារកាត់ក្រីមែកឈើ ចុះកាត់និងដកហូតដើមឈើ៩ដើមនៅស្ពានមេម៉ាយ
នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្រុមការងារចុះកាត់ក្រីមែកឈើនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ក្រី និងដកហូតដើមឈើហានិភ័យចំនួន៩ដើម នៅលើស្ពានមេម៉ាយ ស្ថិតនៅជ្រុងខាងលិចឆៀងខាងជើងបារាយណ៍ខាងលិច។
ដើមឈើដែលត្រូវកាត់នោះរួមមាន កាត់ដកហូតដើមឈើចំនួន៨ដើម មានដើមក្រឡាញ់៤ដើម ដើមឡែងគង់១ដើម ដើមស្លែង១ដើម និងដើមពភ្លា១ដើម។ បន្ថែមពីនោះ ក្រុមការងារបានកាត់ក្រីដើមសុគុំ១ដើម ចំនួន៤មែក ដែលសុទ្ធសឹងមានហានិភ័យដល់ស្ពានមេម៉ាយ៕