ខ្មែរប៉ុស្ដិ៍ Close

    CDC អនុម័តឲ្យដំណើរការគម្រោងវិនិយោគចំនួន ២បន្ថែមទៀត ដែលអាចបង្កើតការងារបានជិត ១,៦០០កន្លែង

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1266
    CDC អនុម័តឲ្យដំណើរការគម្រោងវិនិយោគចំនួន ២បន្ថែមទៀត ដែលអាចបង្កើតការងារបានជិត ១,៦០០កន្លែងCDC អនុម័តឲ្យដំណើរការគម្រោងវិនិយោគចំនួន ២បន្ថែមទៀត ដែលអាចបង្កើតការងារបានជិត ១,៦០០កន្លែង

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យបើកដំណើរការគម្រោងវិនិយោគថ្មីៗចំនួន ២បន្ថែមទៀត ដែលមានទុនវិនិយោគសរុបប្រមាណ ៨,៥លានដុល្លារអាមេរិក និង​អាចបង្កើតការងារបាន ១,៥៧៤កន្លែង។ នេះបើតាម Facebook ផ្លូវការរបស់ CDC ចុះផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។

    CDC បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

    ១- SEN WANG YING NEW MATERIAL CO., LTD : គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០៣កន្លែង។

    ២- GIANNI VINCE BAGS (CAMBODIA) CO., LTD : គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៧១កន្លែង៕

    អត្ថបទទាក់ទង