ខ្មែរប៉ុស្ដិ៍ Close

ចក្រភពអង់គ្លេស ប្រកាសបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៤១៥,០០០ដូស ដល់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 900
ចក្រភពអង់គ្លេស ប្រកាសបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៤១៥,០០០ដូស ដល់កម្ពុជា ចក្រភពអង់គ្លេស ប្រកាសបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៤១៥,០០០ដូស ដល់កម្ពុជា

ចក្រភពអង់គ្លេស ប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ៤១៥,០០០ដូស ដល់កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។

មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងដែលជំនួយរបស់អង់គ្លេសនេះ អាចនឹងដឹកមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ

សូមបញ្ជាក់ថា វ៉ាក់សាំងដែលអង់គ្លេសផ្តល់មកកម្ពុជានេះ គឺស្ថិតនៅក្នុងកម្មវិធីផ្តល់ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលអង់គ្លេសទៅកាន់ប្រទេសជាមិត្តប្រមាណ ៩លានដូស។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

អត្ថបទទាក់ទង