វ៉ាក់សាំង Johnson & Johnson ចំនួន ៥០ ម៉ឺនដូស នឹងដឹកមកដល់កម្ពុជានាព្រឹកស្អែក
បើតាមការឱ្យដឹងពីស្ថានទូតសហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ វ៉ាក់សាំង Johnson & Johnson ចំនួន ៥០ម៉ឺនដូសដែលជាជំនួយរបស់អាមេរិកតាមរយៈយន្តការកូវ៉ាក់ នឹងដឹកមកដល់កម្ពុជានាព្រឹកស្អែកនេះ វេលាម៉ោង ៧:១៥នាទី ព្រឹក។
ឯវ៉ាក់សាំង Johnson & Johnson ចំនួន ៥០ម៉ឺនដូសផ្សេងទៀត ដែលជាជំនួយរបស់អាមេរិកតាមរយៈយន្តការកូវ៉ាក់ដដែល ត្រូវបានរំពឹងថានឹងមកដល់នៅថ្ងៃទី ២ ខែសីហាខាងមុខ។
សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញដូចខាងក្រោម៖