ចំនួនប្រជាពលរដ្ឋស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ បន្តមានការកើនឡើង
ការងារចាក់វ៉ាក់សាំងនៅកម្ពុជា បាននិងកំពុងបង្ហាញនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយប្រជាពលរដ្ឋសរុប នៅទូទាំងប្រទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានចំនួន ១៤,៣៦៧,០៣៤នាក់ គិតត្រឹមយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
- សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ អ្នកដែលបានចាក់វ៉ាក់សាំង មានចំនួន ១០,២០៩,១៤៣នាក់ ដែលស្មើនឹង ១០២.០៩%
- ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អ្នកដែលបានចាក់វ៉ាក់សាំង មានចំនួន ១,៨១៩,៩៤៣នាក់ ដែលស្មើនឹង ៩៩.៥៩%
- ចំពោះកុមារអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកដែលបានចាក់វ៉ាក់សាំង មានចំនួន ២,០១២,៣១៤នាក់ ដែលស្មើនឹង ១០៦.០៦%
- សម្រាប់កុមារអាយុ ០៥ឆ្នាំ អ្នកដែលបានចាក់វ៉ាក់សាំង មានចំនួន ៣២៥,៦៣៤នាក់ ដែលស្មើនឹង ១០៧.០០%
ចំពោះការចាក់វ៉ាក់សាំងដូសជម្រុញ អ្នកដែលបានចាក់ដូសទី៣ មានចំនួន ៥,៨៤៨,២៦៧នាក់ និងដូសទី៤ មានចំនួន ៥៣០,០២៧នាក់។
បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ការងារចាក់វ៉ាក់សាំងសម្រេចបាន ៨៩.៧៩% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕