ខ្មែរប៉ុស្ដិ៍ Close

ចុងសប្ដាហ៍ទីបីនៃខែកក្កដា កម្ពុជាទទួលភ្ញៀវទេសចរជាង ៦ម៉ឺននាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 74
ចុងសប្ដាហ៍ទីបីនៃខែកក្កដា កម្ពុជាទទួលភ្ញៀវទេសចរជាង ៦ម៉ឺននាក់ ចុងសប្ដាហ៍ទីបីនៃខែកក្កដា កម្ពុជាទទួលភ្ញៀវទេសចរជាង ៦ម៉ឺននាក់

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ថា រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧ និងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំង ប្រទេសកម្ពុជា មានភ្ញៀវទេសចរដើរកម្សាន្តសរុប ៦៣,៤៨៨នាក់ ក្នុងនោះភ្ញៀវជាតិ ៦២,៣៩៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,០៩៤នាក់។

ចំពោះ គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖

  • រាជធានីភ្នំពេញទទួលបានភ្ញៀវ ចំនួន១៨,៨៧៧នាក់
  • ខេត្តព្រះសីហនុ ចំនួន ៧,៦៤៤នាក់
  • ខេត្តកំពតចំនួន ៧,៦៣២នាក់
  • ខេត្តបាត់ដំបងចំនួន ៥,៤០០នាក់
  • ខេត្តកំពង់ស្ពឺចំនួន ៤,៩៣៥នាក់
  • និងខេត្តកណ្តាលបាន ចំនួន ៤,៨០៣នាក់។

ចំនួននេះមានការថយចុះប្រមាណ ៩.២២ភាគរយ ធៀបនឹង សប្តាហ៍កន្លងមក។  បើទោះបី ចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានបន្តថយចុះក្នុងសប្តាហ៍នេះ ក៏ដោយ ប៉ុន្តែគោលដៅទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេងនៅតែទទួល បានចរន្តភ្ញៀវទេសចរគួរឱ្យកត់សម្គាល់។

ចរន្តភ្ញៀវទេសចរផ្សងព្រេងនេះ មិនត្រឹមតែរួមចំណែកបង្កើតប្រាក់ចំណូលដល់ប្រជា ពលរដ្ឋមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈដំណើរកម្សាន្តដែលមានការទទួលខុសត្រូវ ការរក្សាគម្លាតសុវត្ថិភាព និងកាត់ បន្ថយការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំផងដែរ៕

អត្ថបទទាក់ទង