សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ៥,៤១៧,៣៤៨នាក់ (គិតត្រឹមថ្ងៃទី១៥ ខែកក្កដា)
គិតត្រឹមយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៥,៤១៧,៣៤៨នាក់ ដែលស្មើនឹង ៥៤.១៧% ធៀបនឹងគោលដៅចាក់ចំនួន ១០លាននាក់។
បាយការណ៍បូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានដូចខាងក្រោម៖