ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល៖ ទោះបីមិនមានរកឃើញអ្នកឆ្លងថ្មី សូមបងប្អូនប្រជាពលរដ្ឋ បន្តបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 66
ក្រសួងសុខាភិបាល៖ ទោះបីមិនមានរកឃើញអ្នកឆ្លងថ្មី សូមបងប្អូនប្រជាពលរដ្ឋ បន្តបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល៖ ទោះបីមិនមានរកឃើញអ្នកឆ្លងថ្មី សូមបងប្អូនប្រជាពលរដ្ឋ បន្តបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញប្រកាសស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២០ ខេមេសា ឆ្នាំ២០២០ ដោយបានបញ្ជាក់ថា មានអ្នកជាសះស្បើយសរុបចំនួន១០៧នាក់ អ្នកដែលកំពុងសម្រាកព្យាបាលសរុបនៅសល់ចំនួន១៥នាក់ ក្នុងចំណោមអ្នកដែលមានវីរុសកូវីដ-១៩ ១២២នាក់។ ប៉ុន្តែទោះជាយ៉ាងណា ក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថាទោះបីមិនមានរកឃើញអ្នកឆ្លងថ្មី សូមបងប្អូនប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩។

នៅក្នុងសេចក្តីប្រកាសដដែលនេះបានឱ្យដឹងថា ចំនួនវត្ថុសំណាកដែលបានធ្វើវិភាគទាំងអស់មានចំនួន ៩៧៩២សំណាកសំណាកសម្រាប់ទូទាំងប្រទេស គិតចាប់ពីខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ដែលក្នុងចំណោមប្រជាជនមួយលាននាក់ កម្ពុជាបានធ្វើវិភាគវត្ថុសំណាកបានចំនួន៦១២សំណាក។

សូមអានសេចក្តីប្រកាសខាងក្រោម៖

អត្ថបទទាក់ទង