ខ្មែរប៉ុស្ដិ៍ Close

CAMSOC អំពាវនាវឱ្យមហាជនដាក់ប្រឡងស្នាដៃការរចនាភ្លើងគប់ និងមេដាយ សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 50
CAMSOC អំពាវនាវឱ្យមហាជនដាក់ប្រឡងស្នាដៃការរចនាភ្លើងគប់ និងមេដាយ សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ CAMSOC អំពាវនាវឱ្យមហាជនដាក់ប្រឡងស្នាដៃការរចនាភ្លើងគប់ និងមេដាយ សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ. (CAMSOC) បានអំពាវនាវឱ្យមហាជន យុវជន ដែលមានទេពកោសល្យខាងរចនាភ្លើងគប់ និងការរចនាមេដាយ សម្រាប់បម្រើដល់ការប្រើប្រាស់ផ្លូវការ នៃការទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សូមចូលរួមដាក់ពាក្យប្រឡងស្នាដៃរបស់ខ្លួនឱ្យបានច្រើនកុះករ ដើម្បីឱ្យ CAMSOC មានជម្រើសកាន់តែច្រើន និងសម្រិតសម្រាំងបាននូវស្នាដៃដ៏ល្អឯក សម្រាប់រួមដំណើរឆ្ពោះទៅឱ្យការប្រកួតទាំងពីរព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត ជាលើកដំបូងរបស់កម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូសបញ្ជាក់កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លើការដាក់ពាក្យប្រឡងស្នាដៃការរចនាភ្លើងគប់ និងមេដាយនេះថា CAMSOC នឹងមានការប្រកួតប្រជែងស្នាដៃលក្ខណៈបើកទូលាយជាសាធារណៈ ចំនួនពីរទម្រង់នេះទៀត គឺទី១-ការរចនាភ្លើងគប់ និងទី២-គឺការរចនាមេដាយ ដោយលោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានប្រកាសផ្សព្វផ្សាយបើកការប្រកួតប្រជែង ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារីរបស់យើងដែលគាត់មានទេពកោសល្យ ថ្វីដៃ ក្នុងការគូររូប ឆ្លាក់រចនាភ្លើងគប់ និងមេដាយ។

លោកឧត្តមអគ្គលេខាធិការលើកឡើងថា ការបើកការប្រកួតប្រជែងស្នាដៃនេះ គឺជាការផ្តល់កិត្តិយសដល់មហាជន យុវជន យុវនារីរបស់យើង ដែលជាចំណែកមួយនៃការចូលរួមជំរុញឱ្យព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ និងរួមដំណើរជាមួយគ្នា។

ការបើកយុទ្ធនាការប្រឡងប្រជែងនេះនឹងធ្វើនាខែខាងមុខនេះ ហើយយើងនឹងសល់ពេលប្រមាណ៤ខែ ដើម្បីបេក្ខជននានាមានពេលវេលាគ្រប់គ្រាន់ក្នុងការរចនានេះ។ បេក្ខជនជ័យលាភី ដែលបានបញ្ចេញស្នាដៃសម្រាប់ជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងទទួលបានកិត្តិយស និងប្រាក់រង្វាន់លើកទឹកចិត្តផងដែរ ដូចដែល CAMSOC ធ្លាប់បានដាក់ឱ្យប្រកួតប្រជែងកន្លងទៅ នៃការរចនាស្លាកសញ្ញា និងនិមិត្តសញ្ញា (LOGO-Mascot) កន្លងទៅដែរ។

ជាមួយគ្នានោះ លោក វ៉ាត់ ចំរើន បានអំពាវនាវឱ្យយុវជន និងមហាជនទាំងអស់ដែលមានទេពកោសល្យត្រៀមខ្លួន ក្នុងការចូលរួមការប្រកួតប្រជែង ដាក់ជាបេក្ខភាពប្រកួតប្រជែងគំនូរភ្លើងគប់ និងមេដាយ ក្នុងពេលឆាប់ៗនេះ។

សូមរម្លឹកថា CAMSOC ធ្លាប់បានបើកការប្រកួតប្រជែងជាសាធារណៈនៃការរចនាស្លាកសញ្ញា-និមិត្តសញ្ញាជាផ្លូវការ ដោយស្នាដៃជ័យលាភីទាំងពីររូបត្រូវបានប្រកាស និងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត នៅក្នុងពិធីជាផ្លូវការ នៃការរាប់ថយក្រោយ ១.០០០ថ្ងៃ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ បេក្ខជនជ័យលាភីទាំងពីររូប គឺលោក នាង វិសាល ដែលជាម្ចាស់ជ័យលាភីស្លាកសញ្ញា (LOGO) និងម្ចាស់ជ័យលាភីនិមិត្តសញ្ញា (Mascot) គឺ លី គឹមអាន ដែលបេក្ខជនជ័យលាភីទាំងពីររូបទទួលបានប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ៗ ២០លានរៀល ហើយទទួលបានសិទ្ធិជាអគ្គរដ្ឋទូតសុឆន្ទៈ “Good Will Games Ambassador” SEA Games 2020, ទទួលបានសិទ្ធិទស្សនាការប្រកួតគ្រប់ប្រភេទកីឡា និងពិធីបើក-បិទ SEA Games 2020 ព្រមទាំងបានចុះឈ្មោះក្នុងបញ្ជីមរតក SEA Games Legacy ផងដែរ៕