លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អនុញ្ញាតឲ្យម្ចាស់សត្វតោយកទៅចិញ្ចឹមវិញ ប៉ុន្តែត្រូវធ្វើទ្រុងឲ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាព
នៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសថា អនុញ្ញាតឲ្យម្ចាស់សត្វតោយកទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយក្តាប់បានរឿងសត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញ ក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានផ្តល់យោបល់ និងអាណិតដល់សត្វតោ»។
ជាមួយគ្នានោះដែរតាមរយៈ Comment លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា «បើសិនមានផាកពិន័យត្រូវជូនត្រឡប់ទៅវិញ»៕