លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបសន្ទនាជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈប្រព័ន្ឋវីដេអូ
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលជួបសន្ទនា ជាមួយលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយកិច្ចពិភាក្សានេះបានផ្តោតលើ (១) កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ (២) ជំងឺកូវីដ-១៩ និងផលវិបាករបស់វា ព្រមទាំង (៣) សិទ្ឋិប្រជាធិបតេយ្យ និងពលរដ្ឋ តាមរយៈប្រព័ន្ឋវីដេអូ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។