ខ្មែរប៉ុស្ដិ៍ Close

ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាចំនួនជាង៤១លានដុល្លារអាមេរិកដើម្បីអនុវត្តគម្រោងចំនួន៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 49
ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាចំនួនជាង៤១លានដុល្លារអាមេរិកដើម្បីអនុវត្តគម្រោងចំនួន៣ ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាចំនួនជាង៤១លានដុល្លារអាមេរិកដើម្បីអនុវត្តគម្រោងចំនួន៣

នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនដែលមានទឹកប្រាក់សរុបចំនួន ៤.៥០១លានយ៉េន (ប្រមាន ៤១,៤លានដុល្លារអាមេរិក)សម្រាប់អនុវត្តគម្រោងចំនួន៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងថា គម្រោងទាំងបីនោះរួមមាន៖

  • ទី១- អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ចំនួន ៣៤៨លានយ៉េន
  • ទី២- ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន ២.១៥៣លានយ៉េន និង
  • ទី៣- កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមតាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្រ្តសម្រាប់ការការពារ និងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន២ពាន់លានយ៉េន៕

អត្ថបទទាក់ទង